តម្លៃពេជ្រ កើនឡើងបន្ត រយៈពេល ៤ឆ្នាំទៀត ស្របពេល ការចំណាយ សម្រាប់រតន វត្ថុកើន ឡើ ង ក្នុង ប្រទេស ចិន ឥណ្ឌានិង តំបន់មជ្ឈឹម បូព៌ា ។ ចំពោះតម្លៃ គ្រាប់ពេជ្រ មិនទាន់ កែច្នៃ នឹងកើន ឡើង៩ភាគ រយគឺ១៤៥ដុល្លារ ក្នុងមួយការ៉ាត នៅ ឆ្នាំក្រោយ និង បន្តកើន ឡើង១,៤ភាគ រយ នៅ ឆ្នាំ ២០១៣ និង៤,៨ភាគ រយ នៅឆ្នាំ ២០១៤។ នេះបើតាម សម្តីរបស់ លោក Edward Sterck អ្នកវិភាគ មូលធន BMO។ តម្លៃត្បូង បន្ត ឡើងដល់២,៦ ភាគ រយ ក្នុង ឆ្នាំ ២០១៥  និងឡើង ដល់ ៣,២ភាគ រយ ក្នុងឆ្នាំ ២០១៦ ។ តម្លៃមាស់ ត្រូវបាន គេ ព្យា ករ ធ្លាក់ ចុះ ក្នុង រយៈពេល៣ឆ្នាំ គិត ចាប់ពីឆ្នាំ ២០១៣ បន្ទាប់ ពី កើន ឡើងដល់ ១៩ ភាគរយក្នុង ឆ្នាំ២០១០។ នេះបើតាម អ្នក វិភាគមួយ ចំនួនដែល ត្រូវ បាន ស្រង់ សម្តី ដោយសារ ព័ត៌មាន Bloomberge។
    គ្រាប់ពេជ្រតំបន់អារ៉ាប់

    តម្រូវការ ពេជ្រប្រហែល កើនឡើងទ្វេ ដង យ៉ាងឆាប់ រហ័សក្នុងចន្លោះ ឆ្នាំ២០២០ ពីព្រោះ ការ រីកធំឡើងនៃ កម្រិត ជីវភាព ប្រជាជន ថ្នាក់ កណ្តាល ក្នុង ប្រទេស ចិន និងប្រទេសឥណ្ឌា ។ ក្រុមហ៊ុន Bain& Co. និយាយថា ក្នុងខែនេះ ក្នុង របាយ ការ មិនបានបង្ហាញពីការព្យាករណតំ ម្លៃ មាស ឡើយ។ សម្រាប់ប្រទេសចិន និងឥណ្ឌា រួម នឹងតំបន់មជ្ឈិមបូពា ស្រប តម្រូវ ការពេជ្រស រុប ចំនួន៤០ភាគរយនៃតម្រូវ ការ ទូ ទាំងពិភព លោក នៅឆ្នាំ២០១៥ បើ ប្រៀប ធៀប កាលពីឆ្នាំ២០០៥ មានតម្រូវ ការសរុប តែ៨ភាគរយ ។
    លោក  vladimir Sergievskiy អ្នកវិភាគ ជន ជាតិ រស្ស៊ីនិយាយ ថា យើងសង្ឃឹម លើ ការកើន ឡើង នៃ ប្រទេសចិន និងឥណ្ឌា ដែលជួយ ពន្លឿន តម្រូវ ការពេជ្រ សម្រាប់ឆ្នាំក្រោយ ស្របពេល ប្រទេស អភិវឌ្ឍន៍ មួយ ចំនួន ក៏ដូចជា ត្រូវការដែរ។  តម្រូវការពេជ្រនៅទូ ទាំង ពិភពលោកមាន ចំនួន៧លានការ៉ាត់ ក្នុងឆ្នាំ២០១៦ ធៀបជាមួយ ឆ្នាំ ២០១១ មានការ ផ្គត់ផ្គង់តែ១លានការ៉ាត់។ តម្លៃពេជ្រអាចកើន ឡើង៩,៧ភាគរយ នៅឆ្នាំ ក្រោយ និង ឆ្នាំ២០១៣  កើន ឡើង ២៧ ភាគ រយ ឆ្នាំ២០១៤ កើន ឡើង ៣ ,៣ ភាគ រយ ឆ្នាំ១០១៥  កើន ឡើង ៣,២ ភាគ រយ និង ឆ្នាំ២០១៦កើន ឡើង ៣,១ ភាគរយ ។
    យោងតាម គេហទំព័រ PolishedPrices.com និយាយ ថា តម្លៃពេជ្រមិន ទាន់ច្នៃកើនឡើង ២៤ ភាគរយ ។ តម្លៃពេជ្រ មិនទាន់ ច្នៃ ប្រហែល ជា ធ្លាក់ចុះ៥,១ភាគ រយ ក្នុងឆ្នាំ ២០១២ ហើយ បន្ត រក្សា តម្លៃ មិន ប្រែ ប្រួលក្នុង ឆ្នាំ២០១៣។ នេះបើ តាម លោក Richard Platt នាយកគ្រប់ គ្រង់ ក្រុម ហ៊ុន DaimondForecasts Ltd ឱ្យ ដឹង ។ លោក Platt បាន ព្យាករ ថា តម្លៃពេជ្រ ក្នុងឆ្នាំ ២០១២  នឹង កើន ឡើង ៤,៧ ភាគ រយ ក្នុងឆ្នាំ ២០១៣ កើន ឡើង ៩,៣ ភាគរយ ឆ្នាំ២០១៤  កើន ឡើង ៦,៦ ភាគ រយ និង ឆ្នាំ២០១៥កើន ឡើង ៤,៤ ភាគ រយ និង ឆ្នាំ២០១៧​​ កើនឡើងបន្តទៀត។
    នៅថ្ងៃព្រហស្បតិ៍ តម្លៃមាសធ្លាក់ចុះដល់កំរិត ទាបបំផុតក្នុងសប្តាហ៍នេះដោយសារវិបត្តិប្រាក់បំណុលអឺរ៉ុបបានបន្ថែម ទម្ងន់ លើកំណើន សេដ្ឋ កិច្ច ពិភពលោក។ វាធ្លាក់០,៥ ភាគរយ មកត្រឹម ១.៥៨៦,១៣ដុល្លារក្នុងមួយអោន(មួយអោន=២៨ក្រាម)។ តម្រូវការ ពេជ្រសម្រាប់ គ្រឿងអង្កា រនឹងកើនឡើង ជាង១០០ពាន់ លានដុល្លារនៅ ឆ្នាំ២០១៥ ខណៈ ដែល ឆ្នាំ២០១០ មានចំនួន ៧៣,៦ ពាន់ លាន ដុល្លារ ៕
    Share To:
    Magpress

    NamDoan

    ស្រុករំដួលតែងតែនាំអារម្ម៍លោកអ្កកជួបរឿង ប្លែកៗជាច្រើន