​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ខ្លួន​ត្រៀម​រួចរាល់​ហើយ​ក្នង​ការបាញ់​ពន្លិច​នាវា​ដឹក​យន្តហោះ​អាមេរិក​អោយក្លាយជាដែកអេតចាយ ដើម្បី​បង្ហាញ​​អោយឃើញ​កម្លាំងសមត្ថភាពយោធារ​បស់​ខ្លួន​ខណៈ​នាវាចម្បាំង​២​គ្រឿង​របស់​ជប៉ុន​កំពុង​ចូលរួម​ជាមួយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នៅ​ប៉ា​​ស៊ី​ហ្វិ​ក​ខាងលិច​។​



    ​កាសែត Rodong Sinmun (로동신문) ​របស់​គណបក្ស​កម្មក​រ​កាន់អំណាច​នៅ​កូរ៉េខាងជើង​បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន​ថា​"​កងកម្លាំង​បដិវត្តន៍​របស់​យើង​ត្រៀមប្រយុទ្ធ​ដើម្បី​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​អាមេរិកអោយក្លាយជាដែកអែតចាយ​ជាមួយនឹង​ការវាយប្រហារ​តែមួយ​ប្រាវ​ទេ"​។​

    ​កាសែតមួយនេះ​Rodong Sinmun (로동신문) ប្រដូច​នាវា​ផ្ទុក​យន្តហោះ​នេះ​ទៅនឹង​សត្វ​តិរច្ឆាន​និង​បាន​និយាយថា ការវាយប្រហារ​ណាមួយ​លើ​វា​នឹង​ជា​"​ឧទាហរណ៍​ជាក់ស្តែង​​មួយ​ដើម្បី​បង្ហាញ​កម្លាំងយោធា​របស់​យើង​"​។​

    ​កូរ៉េខាងជើង​នឹង​ប្រារព្វ​ខួបកំណើត​កងទ័ព​ទី​៨៥​របស់ខ្លួន​នៅ​ថ្ងៃ​២៥​មេសា​ហើយ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​បែបនេះ​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង​កន្លងមក​តែង​សាកល្បង​សព្វាវុធ​។​ ហើយពួកគេនិងនឹងបាញ់សាកល្បងម្តងទៀតឬយ៉ាងណា?

    ​មន្ត្រី​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​និយាយ​ហើយ​ថា​កូរ៉េខាងជើង​អាចធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ថ្មី​មួយទៀត ជា​អ្វីដែល​អាមេរិក​​ចិន និង​ប្រទេស​ដទៃទៀត​ព្រមាន​ប្រឆាំង​។​

    ​កូរ៉េខាងត្បូង​ក៏​ប្រាប់​អោយ​យោធា​របស់ខ្លួន​ប្រុង​ជើងការ​ខ្ពស់ ខណៈ​ចិន​ដែលជា​សម្ពន្ធមិត្ត​របស់​ក្រុង​ព្យុងយ៉ាង បាន​អំពាវនាវ​អោយ​​ស្ងប់ស្ងាត់ តែ​អាមេរិក​ប្រាប់​ចិន​អោយធ្វើ​ច្រើន​ថែមទៀត​ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ​។​ សង្រ្គៀមនេះគឺចិនទទួលរងថ្មបាក់ខ្លាំងណាស់ គឺ ទទួលយកជនភៀសខ្លួនពីកូរ៉េជើង នយោបាយការទូតរវាងចិននិងកូរ៉េជើងមើលមុខគ្នាមិនចំ។


    USA NAVY

    Share To:
    Magpress

    NamDoan

    ស្រុករំដួលតែងតែនាំអារម្ម៍លោកអ្កកជួបរឿង ប្លែកៗជាច្រើន