ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាឪពុកចុងចិត្តអប្រិយដាច់ចិត្តឆីកូនស្រី ដើម្បីប្រល័យភាពបរិសុទ្ធ និង ព្រហ្មចារីស្រស់ៗនោះ ត្រូវបានកូនស្រី (ក្មេងរងគ្រោះ) និងជីដូនប្តឹងពីបទចាប់រំលោភសេពសន្ថវៈ ដែលប្រព្រឹត្ត កាលពីម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ មេសា កន្លងមក ដោយជនសង្ស័យត្រូវកម្លាំងនគរបាលស្រុកបរិបូរណ៌ ចាប់បញ្ជូនមកស្នងការដ្ឋាន កាលពីល្ងាចថ្ងៃទី២១ មេសា ។
ជនល្មើសខាងលើឈ្មោះ មុត រស់ អាយុ៤៧ឆ្នាំ ។ រីឯកូនស្រីចុងរងគ្រោះអាយុ១៧ឆ្នាំ ។ កាលពីក្នុងអំឡុងឆ្នាំ២០១០ ជនសង្ស័យយកប្រពន្ធមានអាយុ៣៥ឆ្នាំ ដែលជាស្ត្រីមេម៉ាយកូន៣ (ក្នុងនោះមាននារីរងគ្រោះ) ដោយរស់នៅជាមួយគ្នានៅផ្ទះស្ត្រីមេម៉ាយនោះបានជាង៧ឆ្នាំ បានកូន២នាក់បន្ថែមទៀត ។
ប្រភពឱ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ ម្តាយនារីរងគ្រោះមិននៅផ្ទះ ដោយទៅស៊ីឈ្នួលធ្វើចំការឱ្យគេ ឃើញឱកាសល្អបែបនេះ ឪពុកចុងចិត្តស្លុយម្នាក់នេះបានចាប់រំលោភកូនស្រីចុង រហូតបានសម្រេចដល់កោះ ដល់ត្រើយ ។ លុះស្អែកឡើង នារីរងគ្រោះប្រាប់ម្តាយនាង តែម្តាយនាងមិនជឿ និងមិនចង់ឱ្យប្តីខ្លួនមានទោស ក៏ធ្វើមិនដឹងមិនឮ ទើបនាងទៅប្រាប់ជីដូននាងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
បើតាមនារីរងគ្រោះថា នេះមិនមែនជាលើកទី១ទេ ដែលឪពុកចុងចាប់នាងរំលោភ គឺក្នុងអំឡុងកុម្ភៈ ក៏ធ្លាប់ចាប់នាងរំលោភម្តង
ដែរ ពេលធ្វើចំការ ។ តែកាលនោះនាងចេះតែទ្រាំ ដោយមិនប្រាប់អ្នកណាឡើយ ប៉ុន្តែមកដល់លើកក្រោយនេះ នាងទ្រាំនូវទង្វើរបស់ឪពុកចុងនាងលែងបាន ទើបនាងសម្រេចចិត្តប្តឹងតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីចុងពិតប្រាកដមែន ។