មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​រសៀល​នេះ ក្រោយ​គេ​ឃើញ​នារី​ម្នាក់​ស្លាប់​ក្នុង​ខុនដូ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ដែល​ការ​សង្ស័យ​ជំហាន​ដំបូង នារី​រង​គ្រោះ គឺ​ជា​ភរិយា​ក្រោយ​របស់​តារា​កំប្លែង​នាយ ហុងដា។

    ភរិយាក្រោយ​ នាយ ហុងដា សង្ស័យ​ត្រូវ​គេ​រឹត​ក​សម្លាប់​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង

    មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​រសៀល​នេះ ក្រោយ​គេ​ឃើញ​នារី​ម្នាក់​ស្លាប់​ក្នុង​ខុនដូ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ដែល​ការ​សង្ស័យ​ជំហាន​ដំបូង នារី​រង​គ្រោះ គឺ​ជា​ភរិយា​ក្រោយ​របស់​តារា​កំប្លែង​នាយ ហុងដា។

    ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ជា​ភរិយា​ក្រោយ​របស់​តារា​កំប្លែង​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ដេក​ស្លាប់​នៅ​នឹង​ជាន់​ទី​៥​របស់​ខុនដូ ដោយ​នៅ​នឹង​ក មាន​ស្នាម​ខ្សែ​រឹត​ក

    ដែលនាំ​ឲ្យ​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា គឺ​ករណី​នេះ គឺ​ជា​ករណី​ឃាត​កម្ម។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បែក​ធ្លាយ​លើ​បណ្ដាញ​សង្គម​រសៀល​នេះ។
    បន្ថែម​ពី​នេះ​ទៀត​ផង​ដែរ ករណី​នេះ ត្រូវ​បាន​សង្ស័យ​ជា​ការ ប្លន់​សម្លាប់​ ទៀត​ផង ព្រោះ​តែ​មាន​សាក្សី​នៅ​ជិត​កន្លែង​កើត​ហេតុ បាន​អះអាង​ថា កាល​ពី​យប់​ប្រហែល​ម៉ោង​១២​យប់ មាន​ការ​ឈ្លោះ​គ្នា លុះ​ម៉ោង​ប្រមាណ​ជា ១១ ថ្ងៃ​ត្រង់​នេះ ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល ថា​មាន​មនុស្ស​ស្លាប់ ព្រោះ​តែ​គេ​បាន​ប្រទះ​ឃើញសាកសព​រុំ​នៅ​លើ​ពូក​ផង​រ។
    យ៉ាង​ណា​ក៏​ដោយ​ជុំ​វិញ​បញ្ហា​នេះ មិន​ទាន់​មាន​ការ​អះអាង​ផ្លូវ​ការ​នៅ​ឡើយ។ លោក ជួង ជី ហៅ នាយ​កុយ ដែល​ជា​មេ​ក្រុម​កំប្លែង​របស់​នាយ ហុងដា បាន​ឆ្លើយ​ប្រាប់ តាម​ទូរសព្ទ​ថា លោក​មិន​ទាន់​បាន​ដឹង​ដំណឹង​នេះ​នៅ​ឡើយ។
    សាមី​ខ្លួន​នាយ ហុងដា វិញ បាន​ឆ្លើយ​ទូរសព្ទ​ថា លោក​ទើប​ទទួល​បាន​ដំណឹង​តាម​រយៈ​ប្អូន​ស្រី​ទូរសព្ទ​ប្រាប់​មុន​នេះ​ដែរ ដោយ​មិន​ទាន់​ដឹង​ច្បាស់​ថា​យ៉ាង​ណា​នៅ​ឡើយ ហើយ​ឥឡូវ​កំពុង​ឲ្យ​ឪពុក​ម្ដាយ​ក្មេក​ទៅ​មើល​នៅ​កន្លែង​កើត​ហេតុ។ចំណែក​រូប​លោក កំពុង​នៅ​លើ​ផ្លូវ​ធ្វើ​ដំណើរ​មក​ពី​ប៉ោយប៉ែត មក​ភ្នំពេញ​វិញ។


    ជំហានដំបូងសមត្ថកិច្ចនិងតាមដានតាមដានលើកាមេរាសុវត្តិភាព ព្រោះម្សិលមិញ កូនដើមរបស់លោក​ ហុងដា បាននាំសង្សាមកខុនដូ ដែលជាកន្លែងកើតហេតុ ដែលគេស្គាល់ឈ្មោះថា អានិច មានអាយុប្រហែល ២០ឆ្នាំ មិនដឹងជាមានទំនាស់អ្វីទេ ក៨ឈានដល់មានករណីឃាតកម្មដូច្នេះទេ៕
    ស្រ្តីជាម្តាយនារីរងគ្រោះ

    សូមបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ សឺុម ចន្នី ហៅ អាការ មានអាយិ១៨ឆ្នាំ បច្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកសាកសូរតាមផ្លូវច្បាប់ហើយ។
    សពជនរងគ្រោះ


    Share To:
    Next
    This is the most recent post.
    Previous
    Older Post
    Magpress

    NamDoan

    ស្រុករំដួលតែងតែនាំអារម្ម៍លោកអ្កកជួបរឿង ប្លែកៗជាច្រើន