ក្បាលរ៉ុក្កែតអវកាស Soyuz បានបាញ់បង្ហោះនៅថ្ងៃសុក្រទី២១មេសានេះ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយដឹកអ្នកអវកាសអាមេរិកម្នាក់ ដើម្បីធ្វើការហោះហើរទៅទីអវកាសជាលើកដំបូងរបស់គាត់ និង អ្នកអវកាសរុស្ស៊ីជើងចាស់ម្នាក់។
លោកជែក ហ្វីស័រ របស់ណាសា និង លោក ព្យូដ័រ យួជីគីន របស់រុស្ស៊ី បានចាកចេញទីកន្លែងបាញ់បង្ហោះយានអវកាសជួលរបស់រុស្ស៊ី នៅប្រទេសកាហ្សាក់ស្ថាន នៅម៉ោង ១៣.១៣ រសៀល ។
អ្នកអវកាសទាំងពីរ នឹងធ្វើដំណើរ ៦ ម៉ោង មុនពេលចតនៅស្ថានីយអវកាសអន្តរជាតិ។ រ៉ុក្កែតនោះនឹងទៅដល់ដងតារាវិថីនៅប្រហែល ៩ នាទី បន្ទាប់ពីការបាញ់បង្ហោះនោះ៕

![]() |
អ្នកអវកាស រ៉ូសីុ និងអាមេរិក |