ដំណើរ តាម ផ្លូវអាកាស ដែល លឿន ដូច ផ្លេកបន្ទោរ បាន ចាប់ផ្តើម ដំណើរការ ឡើង វិញ បន្ទាប់ ពី មានការ វិនិយោគ ប្រមាណ ៣៣ លាន ដុល្លារ ។ យន្តហោះ ដែល លឿន ជាងគេ នេះ មាន ទំហំ តូច និង ធំ ។ យន្តហោះ ខ្នាត ធំ អាច ដឹក អ្នកដំណើរ បាន ៤៥ នាក់ ។
ដំណើរ លឿន ដូច ផ្លេកបន្ទោរ នេះ បាន បាត់ មុខមាត់ នៅ ពេល ដែល យន្តហោះ Concorde បាន ចូល និវត្ត កាលពី ឆ្នាំ ២០០៣ ប៉ុន្តែ ដោយសារ បច្ចេកវិទ្យា កាន់តែ រីក ចម្រើន មាន ន័យ ថា បច្ចេកវិទ្យា យន្តហោះ លឿន ជាង សំឡេង នឹង មាន វត្តមាន ឆ្លង មហាសមុទ្រ អា ត្ល ង់ ទិ ក ឡើង វិញ ។
ក្រុមហ៊ុន បាន បង្ហាញ ថា ខ្លួន មាន ប្រាក់ ប្រមាណ ៣៣ លាន ដុល្លារ ជាដើម ទុន ក្នុង ការ វិនិយោគ ការ អភិវឌ្ឍ បច្ចេកវិទ្យា រួម ទាំង ការ សាកល្បង ផង ដែរ ។ យន្តហោះ ថ្មី នេះ មានឈ្មោះ ថា XB-1 Baby Boom ។
លោក Blake Scholl ជា CEO និង ជា ស្ថាបនិក ក្រុមហ៊ុន Boom បាន ចេញ សេចក្តី ប្រកាស ព័ត៌មាន ថា យើង សាក ស្រមៃ មើល ថា យើង ធ្វើ ដំណើរ ឆ្លង មហាសមុទ្រ អា ត្ល ង់ ទិ ក បំពេញការងារ រួចរាល់ និង អាច ត្រឡប់ មក ផ្ទះ វិញ ដើម្បី លួង កូន យើង ឲ្យ ដេក ឬ យើង អាច សន្សំ ពេល បាន ពីរ ថ្ងៃ ក្នុង ការ ធ្វើ ដំណើរ ទៅ មក ទៅ កាន់ ទ្វីបអាស៊ី នោះ វា ល្អ យ៉ាងណា។ នៅ ពេល ដែល ពេលវេលា លែង មាន កំណត់ តើ អ្នក ចំណាយ ពេលវេលា លំហែកាយ របស់ អ្នក នៅ ទីណា ? តើ កន្លែង ណា ទៀត ដែល អ្នក នឹង ធ្វើ ពាណិជ្ជកម្ម? តើ អ្នក នឹង អាច ធ្លាក់ ក្នុង កន្លង ស្នេហ៍ ជាមួយ អ្នក ណា ម្នាក់ ដែល នៅ ក្នុង ទ្វីប ផ្សេង ដែរ ទេ? ហើយ តើ មាន ពេលវេលា ច្រើន យ៉ាងណា នៅផ្ទះ ជាមួយ អ្នក ដែល ត្រូវការ អ្នក នោះ ? ហេតុនេះ ការ បង្កើត យន្តហោះ ដែល ហោះ លឿន ជាង សំឡេង មិនមែន ជា រឿង ងាយស្រួល ទេ ប៉ុន្តែ វា មាន សារសំខាន់ ណាស់ ។
Boom ជឿជាក់ ថា ពួក គេ អាច បង្កើត យន្តហោះ ដែល មាន សមត្ថភាព ក្នុង ការ ហោះហើរ ក្នុង ល្បឿន ១៤៥១ ម៉ា យ ក្នុង មួយ ម៉ោង ឬ ២.៣៣៥,១៥៨ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ។ ឆ្លង តាម ល្បឿន នេះ វា អាច ដឹក អ្នក ពី ទីក្រុង ឡុ ង ដ៍ ទៅ ទីក្រុង ញូ វ យ៉ ក ប្រហែល ប្រើ ពេលវេលា បី ម៉ោង ហើយ អ្នក ត្រូវ ចំណាយ ប្រាក់ ប្រមាណ ២៥០០ ដុល្លារ ក្នុង ពេល ធ្វើ ដំណើរ ម្តង ៕អត្ថបទដកស្រង់ពី: កោះសន្តិភាព