​តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬ​អត់ថា កាលណា​មាត់​ញ៉ាំ​របស់​ផ្អែមៗ​ច្រើនពេក​អាចធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​មាន​បញ្ហា​បាន​។ ការ​ញ៉ាំ​របស់​ទាំងនេះ​ច្រើន​អាច​កាត់បន្ថយ​ចំនួន​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ​ទៀត​។ ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ជាតិ​ផ្អែម​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ និង​ជីវិត​ផ្លូវភេទ​បាន​៖

    ​បន្ថយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​
    ​មែនហើយ កាលណា​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​ដែលជា​ហេតុ​នាំ​ឲ្យ​ថយចុះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ប៉ះពាល​ដល់​ចំណង់​ផ្លូវភេទ​យ៉ាងខ្លាំង​។​

    ​ធ្វើ​ឲ្យ​ស៊ាំ​នឹង​អ័រម៉ូន Leptin
    Leptin គឺជា​អ័រម៉ូន​មួយ​ដែល​បញ្ជូន​សញ្ញា​ឲ្យ​យើង​ឃ្លាន​អាហារ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​អាកប្បកិរិយា​ផ្លូវភេទ​ដែរ​។ ដូច្នេះ បើសិនជា​អ្នក​ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក វា​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង​អ័រម៉ូន Leptin និង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ទៀត​។​

    ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​លូតលាស់
    ​អ័រម៉ូន​លូតលាស់​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រពេញ Pituitary Gland ជា​អ្នក​ជួយ​ថែរក្សា​ចំណង់​ផ្លូវភេទ​ឲ្យ​នៅ​ខ្ពស់​។ ប៉ុន្តែ​កាលណា​ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក វា​មិន​ត្រឹមតែ​នាំ​ឲ្យ​ធាត់​ជ្រុល​ទែ តែ​ក៏​បណ្តាល​ឲ្យ​ស៊ាំ​អាំង​ស៊ុយ​លីន ហើយ​ប៉ះពាល់​ចំណង់​ផ្លូវភេទ​។​

    ធ្វើ​ឲ្យ​អស់កម្លាំង​
    ​មែនហើយ ការដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន វា​មិន​ត្រឹមតែ​បណ្តាល​ឲ្យ​ផ្លាស់ប្តូរ​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ តែ​ក៏​នាំ​ឲ្យ​ឃ្លាន និង​អស់កម្លាំង​ដែរ​។ ក្រៅពីនេះ ការដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​ក៏​នាំ​ឲ្យ​ថយចុះ​សារធាតុ Orexin ដែលជា​អ្នកចម្លង​សរសៃប្រសាទ​សម្រាប់​សម្រួល​ដល់​អារម្មណ៍​ស្រើបស្រាល ដូច្នេះ​វា​នឹង​បណ្តាល​ឲ្យ​អស់កម្លាំង​៕ http://www.health.com.kh



    Share To:
    Magpress

    NamDoan

    ស្រុករំដួលតែងតែនាំអារម្ម៍លោកអ្កកជួបរឿង ប្លែកៗជាច្រើន