រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអំពាវនាវកាលពីថ្ងៃអាទិត្យទី២៣មេសាឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ចំពេលដែលមានភាពតានតឹងកើនឡើងខ្លាំងអំពីមីស៊ីលនិងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាននៅទីក្រុងអាថែន ប្រទេសក្រិក បន្ទាប់ពីជំនួបពិភាក្សាជាមួយសមភាគីក្រិក លោក នីកូស កុតហ្ស៊ីអាស (Nikos Kotzias) ថា "ប្រទេសចិនគាំទ្រចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់នោះ (ឧបទ្វីបកូរ៉េ) ដើម្បីស្ថិរភាពនិងសន្តិភាព។ ប្រទេសចិនមិនអាច មានគន្លឹះដំណោះស្រាយសម្រាប់ដំណោះស្រាយនេះទេ... ប៉ុន្តែយើងមានការសប្បាយចិត្តដែលភាគីច្រើនទៀតបានទទួលយកទស្សនៈរបស់យើង"។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានជំរុញចិនឱ្យចាត់វិធានការកាន់តែខ្លាំងក្នុងការដាក់សម្ពាធលើកូរ៉េខាងជើងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។
ក្នុងកំឡុងពេលដំណើរទស្សនកិច្ចថ្នាក់តំបន់មួយកាលពីសប្តាហ៍នោះ លោក ម៉ៃ ផេន អនុប្រធានាធិបតីអាមេរិក បានព្រមានថា "ជម្រើសទាំងអស់ គឺមាននៅលើតុ" ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្របពេលដែលមានការភ័យខ្លាចថាកូរ៉េខាងជើង អាចរៀបចំសាកល្បងនុយក្លេអ៊ែរមួយគ្រាប់ទៀត៕
![]() |
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន |