​យោងតាម​សារព័ត៌មាន Dailystar ដែល​បានចេញ​ផ្សាយ នៅព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​ឲ្យ​ដឹងថា លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​អាមេរិក ទាំងអស់​ប្រហែល ២៣០ ០០០​នាក់ នៅ​ឧបទ្វីប​កូរ៉េ ត្រៀមខ្លួន​ចាកចេញ បន្ទាប់ពី​មានការ​គំរាមកំហែង​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង​។​


គួររំលឹកថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​គំរាមកំហែង​សហរដ្ឋអាមេរិក ជាមួយនឹង​សង្គ្រាម​ដ៏​ធំ ចំពោះ​គម្រោង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ មកលើ​ប្រទេស​ខ្លួន​។ ទោះជា​យ៉ាងណា សហរដ្ឋអាមេរិក ក៏​ខ្លាចញញើត បាន​ព្រមាន​ឲ្យ​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​បង្ហាញថា «​ជម្រើស​ទាំងអស់​មាននៅ​លើ​តុ​ហើយ​» រួមទាំង «​សកម្មភាព​យោធា​» ផងដែរ​។​

​យ៉ាងណាមិញ ក្រោយពី​ទទួលបាន​ការគំរាមកំហែង​ចុងក្រោយបង្អស់ របស់​កូរ៉េខាងជើង កងទ័ព​អាមេរិក បានគ្រោង​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ សម្រាប់​ការជម្លៀស​ពលរដ្ឋ​អាមេរិក​ជាបន្ទាន់ ចេញពី​ឧបទ្វីប​កូរ៉េ​។​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ «Courageous Channel» នឹង​រៀបចំ​សម្រាប់​ការជម្លៀស​ពលរដ្ឋ​អាមេរិក ប្រហែល ២៣០ ០០០​នាក់​ឲ្យ​មាន​សុវត្ថិភាព ក្នុងករណី​ការប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើយ​៕
តើនេះឆុតឆាតចុងក្រោយឬយ៉ាងណា ប្រសិនបើកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីសីុលនុយក្លេអ៊ែរម្តង?
Share To:
Magpress

NamDoan

ស្រុករំដួលតែងតែនាំអារម្ម៍លោកអ្កកជួបរឿង ប្លែកៗជាច្រើន