អាហារទាំងបីមុខនេះសម្បូរទៅដោយប៉ូតាស្យូម ដែលអាចជួយការពារជំងឺលើសឈាមតាមរយៈការធ្វើឲ្យមានតុល្យភាពអំបិលក្នុងរាងកាយ ។ ការស្រាវជ្រាវថ្មីបានបង្ហាញថា សារធាតុរ៉ែដែលមានក្នុងអាហារទាំងបីមុខនេះមានប្រយោជន៍ដូចថ្នាំបញ្ចុះទឹកនោម ដែលជាថ្នាំគ្រូពេទ្យប្រើប្រាស់ជាទូទៅដើម្បីបន្ថយសម្ពាធឈាម ។
ទោះជាយ៉ាងណាក្តី អ្នកជំនាញផ្នែកសុខភាពបានណែនាំមនុស្សពេញវ័យឱ្យទទួលទានសារជាតិចិញ្ចឹមទាំងនេះយ៉ាងហោចណាស់៤,៧ក្រាមជារៀងរាល់ថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើ ។ ចំនួននេះស្មើនឹងចេកចំនួន១១ផ្លែដែលក្នុងមួយផ្លែទម្ងន់៤២០មីលី្លក្រាមជាមធ្យម។
លោកវេជ្ជបណ្ឌិត Alicia McDonough នៃសាកលវិទ្យាល័យ Southern California ដែលបានពិនិត្យឡើងវិញនៃបញ្ហាសម្ពាធឈាម និងរបបអាហារប្រចាំថ្ងៃបាននិយាយថា៖ «ការទទួលទានរបបអាហារដែលមានសារជាតិប៉ូតាស្យូមដ៏ច្រើននេះគឺដូចជាការលេបថ្នាំបញ្ចុះទឹកនោម ។
ការកាត់បន្ថយការទទួលទានជាតិអំបិលគឺជាវិធីដ៏ល្អក្នុងការបន្ថយសម្ពាធឈាម ប៉ុន្តែភស្តុតាងបានបង្ហាញថា ការបង្កើនការទទួលទានសារជាតិប៉ូតាស្យូមអាចមានឥទ្ធិពលសំខាន់ដូចគ្នាចំពោះអ្នកមានសម្ពាធឈាមឡើងខ្ពស់ ។